ដឹសាហ្វារី - The Safari

ដឹសាហ្វារី គឺជាកន្លែងស្នាក់នៅបែបតង់ប្រណិតស្ថិតក្នុងធម្មជាតិនៃមាត់បឹង​ហ៊ុមព័ទ្ធ​ដោយភ្នំជុំវិញ ដែលមានចម្ងាយប្រមាណ១១០គីឡូម៉ែត្រពីវត្តភ្នំ ប្រមាណ២ម៉ោង ៣០នាទី។ 

លោកអ្នកអាចធ្វេីដំណេីរបានតាមរយៈ៖

១. ពីភ្នំពេញតាមរយៈផ្លូវលេខ ៤ កាត់តាមផ្លូវលេខ ៤១ (ថ្នល់ទទឹង) រហូតដល់ជុំគីរី បត់ឆ្វេងប្រហែល ៥០០ម៉ែត្រ លេីផ្លូវទៅឈូក រួចបត់ឆ្វេងចូលតាមផ្លូវលំក្នុងភូមិ

២. ពីភ្នំពេញតាមផ្លូវលេខ ៣ (ហួសបែកគូស ១០គីឡូម៉ែត្រ) បត់ស្តាំត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ បង្គោលព្រំដែនតាកែវ-កំពត​ ចូលផ្លូវលំគ្រួសក្រហមទៅកាន់បឹងចម្ងាយ ១០គីឡូម៉ែត្រ ផ្លូវវាង ២គីឡូម៉ែត្រ

៣. ពីភ្នំពេញតាមផ្លូវជាតិលេខ ២ រួចបត់ស្តាំរង្វង់មូលតាកែវ កាត់ទៅអង្គតាសោមផ្លូវលេខ៣ ១០គីឡូម៉ែត្រ បត់ស្តាំត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ បង្គោលព្រំដែនតាកែវ-កំពត​ ចូលផ្លូវលំគ្រួសក្រហមទៅកាន់បឹងចម្ងាយ ១០គីឡូម៉ែត្រ ផ្លូវវាង ២គីឡូម៉ែត្រ

ក្រៅពីនេះ​ ក៏មានដូចជា៖

  • កង្ហារ និងអំពូលភ្លើងសាកថ្ម ដែលអាចប្រើបានរយៈពេល៣​​​​​​ - ៤ម៉ោង
  • អង្រឹង
  • បន្ទប់ទឹកដាច់ពីគ្នា
  • ចង្ក្រានអាំងសាច់
  • ជិះកង់តាមមាត់បឹង
  • ភ្នក់ភ្លេីងលេងកំសាន្ត។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត