ដឹសាហ្វារី គឺជាកន្លែងស្នាក់នៅបែបតង់ប្រណិតស្ថិតក្នុងធម្មជាតិនៃមាត់បឹងហ៊ុមព័ទ្ធដោយភ្នំជុំវិញ ដែលមានចម្ងាយប្រមាណ១១០គីឡូម៉ែត្រពីវត្តភ្នំ ប្រមាណ២ម៉ោង ៣០នាទី។
លោកអ្នកអាចធ្វេីដំណេីរបានតាមរយៈ៖
១. ពីភ្នំពេញតាមរយៈផ្លូវលេខ ៤ កាត់តាមផ្លូវលេខ ៤១ (ថ្នល់ទទឹង) រហូតដល់ជុំគីរី បត់ឆ្វេងប្រហែល ៥០០ម៉ែត្រ លេីផ្លូវទៅឈូក រួចបត់ឆ្វេងចូលតាមផ្លូវលំក្នុងភូមិ
២. ពីភ្នំពេញតាមផ្លូវលេខ ៣ (ហួសបែកគូស ១០គីឡូម៉ែត្រ) បត់ស្តាំត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ បង្គោលព្រំដែនតាកែវ-កំពត ចូលផ្លូវលំគ្រួសក្រហមទៅកាន់បឹងចម្ងាយ ១០គីឡូម៉ែត្រ ផ្លូវវាង ២គីឡូម៉ែត្រ
៣. ពីភ្នំពេញតាមផ្លូវជាតិលេខ ២ រួចបត់ស្តាំរង្វង់មូលតាកែវ កាត់ទៅអង្គតាសោមផ្លូវលេខ៣ ១០គីឡូម៉ែត្រ បត់ស្តាំត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ បង្គោលព្រំដែនតាកែវ-កំពត ចូលផ្លូវលំគ្រួសក្រហមទៅកាន់បឹងចម្ងាយ ១០គីឡូម៉ែត្រ ផ្លូវវាង ២គីឡូម៉ែត្រ
ក្រៅពីនេះ ក៏មានដូចជា៖
- កង្ហារ និងអំពូលភ្លើងសាកថ្ម ដែលអាចប្រើបានរយៈពេល៣ - ៤ម៉ោង
- អង្រឹង
- បន្ទប់ទឹកដាច់ពីគ្នា
- ចង្ក្រានអាំងសាច់
- ជិះកង់តាមមាត់បឹង
- ភ្នក់ភ្លេីងលេងកំសាន្ត។