រមណីយដ្ឋាន សមុទ្រឈេី - Sea Forest Resort

រមណីយដ្ឋាន សមុទ្រឈេី - Sea Forest Resort គឺជារមណីយដ្ឋានដែលមាន​​ទេសភាព​​ស្រស់​ត្រកាល​ ​ដោយ​​អាច​មើល​ព្រៃ​ឈើ​​​​​​ដ៏​ក្រាស់​ឃ្មឹក​ ដាច់​កន្ទុយ​ភ្នែក​​ជាប់​ជើង​មេឃប្រៀប​ដូច​ជាទឹក​សមុទ្រ​ ​ហើយ​ឃើញ​​ភ្នំ​តូច​ធំ ​​​ប្រៀប​ដូច​ជា​កោះ​យ៉ាង​ដូច្នោះ​ដែរ។ 

វា​មានមានទីតាំងជើងភ្នំសមុទ្រឈើ ចម្ងាយប្រមាណ១០គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ធ្វើដំណើរប្រហែល២០នាទី។

នៅទីនេះ មានសេវាកម្មដូចជា៖

  • ម្ហូបអាហារ​ (ព្រឹក ថ្ងៃ ល្ងាច)
  • ភេសជ្ជៈ
  • រៀបចំកម្មវិធី
  • ស្ពានសាងស្នេហ៍
  • ផ្ទះបន្លែ
  • ផ្ទះកាហ្វេ
  • សួនសត្វ
  • សួនកុមារ
  • កន្លែងមើលសមុទ្រឈើ
  • កន្លែងហាត់យូហ្គា

មួយវិញទៀត​ នៅទីនេះក៏មានកន្លែងស្នាក់នៅជាលក្ខណៈផ្ទះខ្មែរ ផ្ទះខ្មែរភ្លោះ និងតង់ ជាមួយនឹងទេសភាព​ដ៏ស្រស់​ស្អាត ​​ជា​ពិសេស​គឺ​ពេល​ថ្ងៃ​រះ និង​ថ្ងៃ​​​​លិច។

គួរបញ្ជាក់ផងដែរថា លោកអ្នកត្រូវទិញសំបុត្រក្នុងការចូលលេងកម្សាន្តក្នុងតម្លៃ ១០,០០០រៀល។

រមណីយដ្ឋាន សមុទ្រឈេី - Sea Forest Resortនេះ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

 


ពត៌មានទំនាក់ទំនង៖

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត