MyHouse Hillside Retreat គឺជារីសតធម្មជាតិមួយកន្លែងដែលត្រូវបានគេស្គាល់ឈ្មោះមួយទៀតថា​ My House Resort។ វាមានចម្ងាយប្រមាណ ៦គីឡូម៉ែត្រពីក្រុង​កែប ប្រមាណ ១០នាទី។

លោកអ្នកអាចមកសំរាកលំហែកាយ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ ទេសភាពព្រៃភ្នំដ៏ខៀវខ្ចី ការហែលទឹកកម្សាន្តអមដោយចំការម្រេច ធម្មជាតិស្រស់បំព្រង។

ការស្នាក់នៅ នៅក្នុងរីសតមួយនេះ​ នឹងធ្វើអោយលោកអ្នកទទួលបានអារម្មណ៍រឹតតែពិសេសជាក់ជាពំុខាន។ នៅទីនេះ មានតែបន្ទប់ស្នាក់នៅគ្រែមួយប៉ុណ្ណោះ សម្រាប់គ្នាពីរនាក់ ប៉ុន្តែលោកអ្នកអាចថែមពូកសម្រាប់មនុស្សម្នាក់ទៀតបានផងដែរ។ សរុបគ្នាបីនាក់់។

ក្រៅពីនេះ ក៏មានដូចជា៖

  • អាហារពេលព្រឹកដោយឥតគិតថ្លៃ
  • ភេសជ្ជៈ ស្រា ស្រាបៀរ
  • ដើរទស្សនាចំការម្រេចធម្មជាតិ
  • ជាវម្រេចធម្មជាតិ

MyHouse Hillside Retreatនេះ ស្ថិតនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំវល្លិ ផ្លូវលេខ១៣៣៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ក្រុងកែប។

អត្ថបទមុន

អត្ថបទបន្ទាប់

អ្នកប្រហែលជាចូលចិត្ត