Bong Thom Forest Lodge គឺជាកន្លែងស្នាក់នៅដែលមានចម្ងាយប្រមាណ២.៦គីឡូម៉ែត្រពីក្រុងសៀមរាប ប្រមាណ១០នាទី។
នៅទីនេះ មានបន្ទប់គ្រែមួយ និងគ្រែពីរទៅតាមតម្រូវការ គួបផ្សំនឹងទេសភាពបៃតងដ៏ត្រជាក់ស្រស់ត្រកាល។ លោកអ្នក ក៏អាចបោះតង់លក្ខណៈជាក្រុមបានផងដែរ។
ក្រៅពីកន្លែងស្នាក់នៅ ក៏មានសេវាកម្មដូចជា៖
- អាងហែលទឹក
- អាហារជាច្រើនប្រភេទ ២ជម្រើស ដោយការបរិភោគជាមួយទេសភាពធម្មជាតិ និងការបរិភោគជាមួយកម្មវិធីនានា (បង្ហាញក្បាច់រាំប្រពៃណី)
- ភេសជ្ជៈ ស្រា ស្រាបៀរ ស្រាក្រឡុក
- ការរៀបចំតែសម្រន់ពេលរសៀល
- ការជិះកង់
- បោះតង់ជាក្រុម
- បោះជំរុំ
- ការរៀបចំអាហារបែបពិសេស រ៉ូមែនទិច (Private Dining)
Bong Thom Forest Lodgeនេះ ស្ថិតនៅផ្លូវលោកតានឿយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
English
ភាសាខ្មែរ